PhysioRoots

ការព្យាបាលដោយដៃនៅ PhysioRoots

ការថែទាំដោយការប្រើដៃ ដើម្បីស្ដារចលនា និងបន្ថយការឈឺចាប់

ការព្យាបាលដោយដៃ គឺជាវិធីសាស្ត្រព្យាបាលដោយការប៉ះផ្ទាល់ ដើម្បីវាយតម្លៃ គ្រប់គ្រង និងព្យាបាលបញ្ហាប្រព័ន្ធសាច់ដុំ និងឆ្អឹង។ វាជួយបន្ថយការឈឺចាប់ បង្កើនភាពចល័ត និងស្ដារមុខងាររាងកាយឡើងវិញ ដោយប្រើបច្ចេកទេសផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលត្រូវបានកែសម្រួលសម្រាប់បុគ្គលម្នាក់ៗ។

បច្ចេកទេសអាចរួមមាន ការរំកិលសន្លាក់ (joint mobilization) ការដោះសាច់ដុំតឹង (soft tissue release) ការព្យាបាលចំណុចតឹងសាច់ដុំ (trigger point therapy) បច្ចេកទេសកម្លាំងសាច់ដុំ (MET) និងការសម្របសម្រួលប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ (PNF)។ យើងរួមបញ្ចូលវិធីសាស្ត្រទាំងនេះជាមួយការព្យាបាលដោយលំហាត់ប្រាណ និងវិធីសាស្ត្រផ្សេងៗ ដើម្បីស្តារនីតិសម្បទាដោយទូលំទូលាយ។

មិនថាការស្តារពីរបួស ការគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃ ឬការស្ដារចលនាឡើងវិញ វិធីសាស្ត្រព្យាបាលដោយដៃតាមបុគ្គលរបស់យើង ជួយបង្កើនមុខងាររាងកាយរយៈពេលវែង។

ឈឺក និងខ្នង

បន្ថយការឈឺចាប់ និងបង្កើនមុខងារឆ្អឹងខ្នង និងសាច់ដុំជុំវិញ។

ភាពរឹង និងការខូចមុខងារសន្លាក់

បង្កើនភាពចល័ត និងស្ដារមេកានិចសន្លាក់ឱ្យត្រឹមត្រូវឡើងវិញ។

ភាពតានតឹង និងការកន្ត្រាក់សាច់ដុំ

កាត់បន្ថយភាពតឹង និងជួយឱ្យសាច់ដុំដែលរងផលប៉ះពាល់សម្រាក។

របួសពីការលេងកីឡា

ជួយស្ដារនីតិសម្បទាពីរបួសកីឡាដែលស្រួចស្រាវ ឬរ៉ាំរ៉ៃ។

ការស្តារនីតិសម្បទាក្រោយការវះកាត់

ជួយស្ដារចលនា និងកម្លាំងសាច់ដុំឡើងវិញបន្ទាប់ពីវះកាត់។

ការឈឺចាប់រ៉ាំរ៉ៃ

ជួយគ្រប់គ្រងស្ថានភាពដូចជា fibromyalgia ឬ arthritis ដើម្បីបង្កើនគុណភាពជីវិត។

កក់ការណាត់ជួបឥឡូវនេះ !